ការបកស្រាយផ្ទាំងចម្លាក់នៅ ប្រាសាទអង្គរវត្ត រោងទងខាងត្បូង ដោយ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា នៅពេលកម្ពុជាមានកំណើនចំនួនទេសចរកាន់តែច្រើនឡើង ដោយសារតែការទាក់ទាញនៃកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពធនធានមគ្គុទ្ទេសក៍ទេសចរណ៍យ៉ាងសកម្មផុលផុស ដើម្បីធានាដល់គុណភាពសេវាកម្មបញ្ជូនសារចំណេះដឹងពីអតីតកាលរបស់កម្ពុជា ឲ្យបានកាន់តែត្រឹមត្រូវដល់ភ្ញៀវទេសចរប្រវត្តិសាស្ត្រទាំងឡាយ ។ កន្លងទៅថ្មីៗ នេះមានបាតុភូតអវិជ្ជមានខ្លះ កើតឡើងពីក្នុងចំណោមមគ្គុទ្ទេសក៍ជាតិខ្មែរមួយចំនួនដែលបានធ្វើឲ្យក្រសួង និងប្រមុខរដ្ឋាភិបាលសម្ដែងនូវកង្វល់ និងកំពុងចាត់ការដោះស្រាយចំណុចអសកម្មទាំងនេះ ។ ក្ដីកង្វល់នោះ គឺការបកស្រាយមិនបានត្រឹមត្រូវនូវប្រវត្តិសាស្ត្រទាក់ទងនឹងផ្ទាំងចម្លាក់នៅថែវជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្ត ។ ហេតុនេះហើយទើបពេលនេះ ក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរម្នាក់ និងជាសាស្ត្រាចារ្យបង្រៀនប្រវត្តិសាស្ត្រខ្មែរដល់មគ្គុទ្ទេសក៍ទេសចរណ៍នៅសៀមរាប និងភ្នំពេញ សូមធ្វើការបញ្ជាក់បញ្ហាមួយចំនួនទាក់ទងនឹងរឿងនេះ ដោយពឹងផ្អែកលើសារជាអក្សរសហសម័យនៅលើជញ្ជាំងប្រាសាទនោះតែម្ដង ។ ១. អំពីភ្នំសិវបាទ ដែលជាកន្លែង ព្រះបាទសូរ្យវម៌្មទី២ ត្រួតពល ៖ មានការបកស្រាយថាជា ភ្នំគូលេន ភ្នំព្រះវិហារ ឬភ្នំបាយ៉ង់ … Continue reading
↧